គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 109:20-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នេះ​ហើយ​ជា​រង្វាន់ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹងនៃ​ទូល‌បង្គំ​ដែរ

21. តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច ដោយ​ព្រោះ​សេចក្ដីសប្បុរស​ដ៏​ប្រសើរ​របស់​ទ្រង់

22. ដ្បិត​ទូល‌បង្គំ​ជា​អ្នក​ក្រ​លំបាក ហើយ​កំសត់​ទុគ៌តហើយ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​មាន​របួស​ផង

23. ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅទូល‌បង្គំ​ត្រូវ​គេ​ដេញ​ចុះ​ឡើង​ដូច​ជា​កណ្តូប

24. ក្បាល​ជង្គង់​នៃ​ទូល‌បង្គំ​ញ័រ ដោយ​តម​អាហារហើយ​រូប​សាច់​ទូល‌បង្គំ​ក៏​ស្គម‌ស្គាំង​ទៅ

25. ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល​ដល់​គេកាល​ណា​គេ​ប្រទះ​ឃើញ​ទូល‌បង្គំ នោះ​គេ​គ្រវី​ក្បាល

26. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ជួយ​ទូល‌បង្គំ​ផងឱ​សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរស​នៃ​ទ្រង់

27. ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា ការ​នេះ​គឺ​ជា​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទេគឺ​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​បាន​ធ្វើ​ការ​នេះ

28. ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​សូម​ទ្រង់​ប្រទាន​ពរ​វិញកាល​ណា​គេ​លើក​គ្នា​ឡើង នោះ​គេ​នឹង​ត្រូវ​មានសេចក្ដី​ខ្មាសតែ​អ្នក​បំរើ​ទ្រង់​នឹង​អរ​សប្បាយ​វិញ

29. សូម​ឲ្យ​ពួក​សត្រូវ​នៃ​ទូល‌បង្គំ បាន​ត្រូវ​ប្រដាប់​ខ្លួនដោយ​សេចក្ដី​អាប់‌យសឲ្យ​គេ​គ្រលុំ​ខ្លួន ដោយ​សេចក្ដី​អាម៉ាស់​ខ្មាសដូច​ជា​ពាក់​អាវ

30. មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃលែងអើ ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់នៅ​កណ្តាល​ជន​ទាំង‌ឡាយ

31. ដ្បិត​ទ្រង់​ឈរ​នៅ​ខាង​ស្តាំ​នៃ​មនុស្ស​កំសត់​ទុគ៌តដើម្បី​នឹង​ជួយ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រកាន់​ទោសចំពោះ​ព្រលឹង​គេ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 109