គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 109:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ​នៃ​សេចក្ដី​សរសើររបស់​ទូល‌បង្គំ​អើយសូម​ទ្រង់​កុំ​គង់​ស្ងៀម​ស្ងាត់​ឡើយ

2. ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់ នឹង​មាត់​មាយាបាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយគេ​បាន​និយាយ​នឹង​ទូល‌បង្គំ ដោយ​អណ្តាត​កំភូត

3. គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ ដោយ​ពាក្យ​សំអប់ក៏​ត‌យុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

4. គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំប៉ុន្តែ​ទូល‌បង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ

5. គេ​បាន​សង​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អហើយ​ស្នង​សេចក្ដី​សំអប់ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ

6. សូម​ទ្រង់​តាំង​អ្នក​អាក្រក់​ឲ្យ​គ្រប់‌គ្រង​លើ​វាហើយ​ឲ្យ​សាតាំង​ឈរ​នៅ​ខាង​ស្តាំ​វា

7. កាល​ណា​វា​ត្រូវ​ជំនុំ‌ជំរះ នោះ​សូម​ឲ្យ​វា​មាន​ទោសហើយ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​វា​ត្រឡប់​ជា​អំពើ​បាប​វិញ

8. សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​បាន​ខ្លី​ចុះហើយ​ឲ្យ​មាន​ម្នាក់​ទៀត​ទទួល​យក​ការ‌ងារ​របស់​វា

9. សូម​ឲ្យ​កូន​ចៅ​វា​នៅ​ជា​កំព្រា​ឪពុកហើយ​ឲ្យ​ប្រពន្ធ​វា​នៅ​ជា​មេម៉ាយ

10. សូម​ឲ្យ​កូន​ចៅ​វា​ធ្វើ​ជា​មនុស្ស​អាវាសែ​ទាំង​ដើរ​សុំ​ទានឲ្យ​គេ​រក​ស៊ី​តាម​ទី​ច្រក​ល្ហក​របស់​គេ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 109