គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 107:10-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ៙ ឯ​អស់​អ្នក​ដែល​អង្គុយ​នៅ​ទី​ងងឹតហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ជា​ពួក​អ្នក​ដែល​ជាប់​មាន​សេចក្ដី​វេទនាហើយ​នឹង​ចំណង​ច្រវាក់

11. ដោយ​ព្រោះ​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះហើយ​បាន​មើល‌ងាយ​ដល់​សេចក្ដី​ដំបូន្មានរបស់​ព្រះ​ដ៏​ខ្ពស់​បំផុត

12. បាន​ជា​ទ្រង់​បន្ទាប​ចិត្ត​គេដោយ​ការ​នឿយ‌ហត់គេ​បាន​ដួល​ចុះ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

13. គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

14. ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ព្រម​ទាំង​បណ្តាច់​ចំណង​គេ​ផង

15. ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ

16. ដ្បិត​ទ្រង់​បាន​ទំលាយ​អស់​ទាំង​ទ្វារ​លង្ហិនហើយ​បំបាក់​រនុក​ដែក​ដែរ។

17. ៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខដោយ​ព្រោះ​ការ​រំលង​ច្បាប់ និង​អំពើ​ទុច្ចរិត​របស់​គេ

18. ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់

19. គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

20. ទ្រង់​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជាក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 107