គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 107:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច

2. គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះបាន​ថា​ដូច្នេះ​ដែរគឺ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​នោះ

3. ហើយ​ប្រមូល​មក​ពី​គ្រប់​ទាំង​ស្រុកគឺ​ពី​ទិស​ខាង​កើត ទិស​ខាង​លិច ទិស​ខាង​ជើងហើយ​ទិស​ខាង​ត្បូង​ផង។

4. ៙ គេ​បាន​ដើរ​សាត់​អណ្តែត តាម​ផ្លូវ​ស្ងាត់​ឈឹងក្នុង​ទី​រហោ‌ស្ថានគេ​រក​ទី​ក្រុង​ណា​ដែល​ល្មម​អាស្រ័យ​នៅ​មិន​បាន​ឡើយ

5. ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន

6. គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

7. ទ្រង់​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់​វិញដើម្បី​ឲ្យ​គេ​ចូល​ដល់​ទី​ក្រុង​ដែល​អាស្រ័យ​នៅ​បាន

8. ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ

9. ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់‌ស្កល់ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លានដោយ​សេចក្ដី​ល្អ។

10. ៙ ឯ​អស់​អ្នក​ដែល​អង្គុយ​នៅ​ទី​ងងឹតហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ជា​ពួក​អ្នក​ដែល​ជាប់​មាន​សេចក្ដី​វេទនាហើយ​នឹង​ចំណង​ច្រវាក់

11. ដោយ​ព្រោះ​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះហើយ​បាន​មើល‌ងាយ​ដល់​សេចក្ដី​ដំបូន្មានរបស់​ព្រះ​ដ៏​ខ្ពស់​បំផុត

12. បាន​ជា​ទ្រង់​បន្ទាប​ចិត្ត​គេដោយ​ការ​នឿយ‌ហត់គេ​បាន​ដួល​ចុះ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

13. គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

14. ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ព្រម​ទាំង​បណ្តាច់​ចំណង​គេ​ផង

15. ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 107