គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 106:36-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ក៏​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ដែរជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ

37. អើ គេ​បាន​ទាំង​បូជា​ថ្វាយ​នូវ​កូន​ប្រុស​កូន​ស្រី​គេ​ដល់ពួក​អារក្ស​ផង

38. ក៏​កំចាយ​ឈាម​ដែល​គ្មាន​ទោសគឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណានដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក​ដោយ‌សារ​ឈាម

39. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មងដោយ‌សារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិតដោយ​អំពើ​របស់​គេ​ផង។

40. ៙ ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ាបាន​ឆួល​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ហើយ​ទ្រង់​ក៏​ស្អប់​ខ្ពើម​ពួក​ដែល​ជា​មរដក​របស់​ទ្រង់​វិញ

41. ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃហើយ​ពួក​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ​វិញ

42. ពួក​ខ្មាំង​សត្រូវ​បាន​សង្កត់‌សង្កិនហើយ​គេ​ត្រូវ​ចុះ​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​ពួក​សត្រូវ​នោះ

43. ទ្រង់​បាន​ប្រោស​គេ​ឲ្យ​រួច​ជា​ច្រើន​ដង​ច្រើន​គ្រាប៉ុន្តែ​សេចក្ដី​ដំបូន្មាន​របស់​គេ​បាន​ទាស់​ទទឹង​នឹង​ទ្រង់ហើយ​គេ​ត្រូវ​ធ្លាក់​ទៅ​ជា​ទាប​ថោក​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ

44. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ទត​មើលសេចក្ដី​វេទនា​របស់​គេក្នុង​កាល​ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ដែរ

45. ទ្រង់​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចំពោះ​គេហើយ​បាន​ប្រែ​គំនិត​ទៅដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

46. ទ្រង់​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយត្រឡប់​ជា​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ​វិញ។

47. ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយសូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផងសូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​ដំកើង​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់ទុក​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ផង។

48. ៙ សូម​សរសើរ​ដល់​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលចាប់​តាំង​ពី​អស់‌កល្ប​រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ចត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​ពោល​ថា អាម៉ែនចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 106