គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 104:7-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់

8. អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើងហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅគឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ

9. ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត

10. ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ

11. ក៏​ឲ្យ​គ្រប់​ទាំង​សត្វ​នៅ​វាល​មាន​ទឹក​ផឹកឯ​លា​ព្រៃ​ក៏​ផឹក​ឆ្អែត​ដែរ

12. អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុកតាម​ផ្លូវ​ទឹក​ទាំង​នោះហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ

13. ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់

14. ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វហើយ​បន្លែ​សំរាប់​មនុស្សដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក

15. ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយនិង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស

16. អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែតគឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ

17. ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ

18. អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សំរាប់​ពពែ​ព្រៃហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម

19. ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 104