គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 104:4-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់

5. ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំមិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប

6. ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង

7. កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់

8. អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើងហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅគឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ

9. ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត

10. ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ

11. ក៏​ឲ្យ​គ្រប់​ទាំង​សត្វ​នៅ​វាល​មាន​ទឹក​ផឹកឯ​លា​ព្រៃ​ក៏​ផឹក​ឆ្អែត​ដែរ

12. អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុកតាម​ផ្លូវ​ទឹក​ទាំង​នោះហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 104