គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 104:22-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ

23. ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួនហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច

24. ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មានច្រើន​ប្រការ​ណាស់​ហ្ន៎ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញាផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត

25. នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយនៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនាជា​សត្វ​ទាំង​តូច​ទាំង​ធំ

26. ក៏​មាន​នាវា​បើក​ទៅ​មកហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

27. គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល

28. ទ្រង់​ក៏​ប្រទាន​ឲ្យ ហើយ​វា​ទទួល​យកកាល​ទ្រង់​លា​ព្រះ‌ហស្ត​ទៅនោះ​វា​បាន​ឆ្អែត​ដោយ​របស់​ល្អ

29. កាល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញកាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

30. ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើងទ្រង់​កែ​ប្រែ​ផែនដី​ឡើង​ជា​ថ្មី

31. សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​ជានិច្ចសូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​រីក‌រាយ​ឡើង​ដោយ‌សារ​ស្នាដៃ​ទ្រង់

32. កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រកាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង

33. កាល​នៅ​មាន​ជីវិត​នៅ​ឡើយនោះ​ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាបកាល​ទូល‌បង្គំ​មាន​នៅៗ​ឡើយនោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល‌បង្គំ

34. សូម​ឲ្យ​សេចក្ដី​នឹក‌ជញ្ជឹង​របស់​ទូល‌បង្គំបាន​ផ្អែម​ត្រចៀក​ដល់​ទ្រង់ទូល‌បង្គំ​នឹង​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា

35. សូម​ឲ្យ​ពួក​អ្នក​មាន​បាប​សូន្យ​ចេញ​ពី​ផែនដី​ទៅហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​នៅ​សល់​ឡើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 104