គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 103:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​អស់​ទាំង​កិច្ច‌ការរបស់​ទ្រង់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាហើយ​នឹង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ

9. ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាបក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ

10. ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើងតាម​អំពើ​បាប​របស់​យើង​ទេក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ

11. ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណាសេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

12. ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើងឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​ដល់​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ

14. ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើងក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ

15. ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅគេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល

16. ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 103