គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 103:4-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅហើយ​យក​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណាបំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ

5. ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯងបាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

6. ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិតហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

7. ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​អស់​ទាំង​កិច្ច‌ការរបស់​ទ្រង់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាហើយ​នឹង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ

9. ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាបក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ

10. ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើងតាម​អំពើ​បាប​របស់​យើង​ទេក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ

11. ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណាសេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

12. ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើងឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​ដល់​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ

14. ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើងក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ

15. ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅគេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល

16. ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត

17. តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅតាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​កល្ប‌ជានិច្ចចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ

18. គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់និង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ដើម្បី​នឹង​ប្រព្រឹត្ត​តាម

19. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់

20. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតារបស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំងហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 103