គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 103:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ

2. ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ

3. ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯងទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា

4. ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅហើយ​យក​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណាបំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ

5. ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯងបាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

6. ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិតហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

7. ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​អស់​ទាំង​កិច្ច‌ការរបស់​ទ្រង់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាហើយ​នឹង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ

9. ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាបក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ

10. ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើងតាម​អំពើ​បាប​របស់​យើង​ទេក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ

11. ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណាសេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

12. ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើងឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 103