គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 102:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល​វិញ

11. អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។

12. ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យនៅ​អស់‌កល្ប‌ជានិច្ចហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

13. ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណាដល់​ក្រុង​ស៊ីយ៉ូនដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុងអើ ពេល​កំណត់​បាន​មក​ដល់​ហើយ

14. ពី​ព្រោះ​ពួក​អ្នក​បំរើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្មហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង

15. យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាចដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាចដល់​សិរី‌ល្អ​នៃ​ទ្រង់

16. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញហើយ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់

17. ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនាឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ

18. សេចក្ដី​នេះ​នឹង​បាន​កត់​ទុក​សំរាប់​ដំណ​មនុស្សជាន់​ក្រោយឲ្យ​បណ្តា​មនុស្ស​ដែល​នឹង​កើត​ឡើងបាន​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា

19. ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មកពិចារណា​មើល​ផែនដី

20. ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយហើយ​នឹង​ស្រាយ​លែង​អស់​អ្នក​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់

21. ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាមនៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូននិង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 102