គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 10:6-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

7. មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថព្រម​ទាំង​សេចក្ដី​បញ្ឆោត និង​សេចក្ដី​កំណាច​ផងនៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ច‌កលនិង​សេចក្ដី​ទុច្ចរិត

8. គេ​អង្គុយ​នៅ​អស់​ទាំង​ទី​លប​ចាំ​នៃ​ភូមិ​ទាំង​ប៉ុន្មាននៅ​ត្រង់​កន្លែង​ស្ងាត់​កំបាំង នោះ​គេ​សំឡាប់​មនុស្សជា​មនុស្ស​ដែល​ឥត​មាន​ទោសភ្នែក​គេ​រំពៃ​មើល​មនុស្ស​ទុគ៌ត

9. គេ​ឈ្លប​លប​នៅ​ទី​សំងាត់ ដូច​ជា​សិង្ហ​នៅ​ក្នុង​រូងគេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ ក៏​ចាប់​មនុស្ស​ក្រ​នោះក្នុង​កាល​ដែល​ទាញ​គេ​មក​ក្នុង​មង

10. គេ​បំព្រួញ​ខ្លួន ហើយ​ឱន​ចុះនោះ​មនុស្ស​ទុគ៌ត​ធ្លាក់​ទៅ​ក្នុង​អំណាច​គេ

11. គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ​ទ្រង់​ភ្លេច​ហើយទ្រង់​លាក់​ព្រះ‌ភក្ត្រ ទត​មិន​ឃើញ​ឡើយ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើងឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ទ្រង់​ឡើងសូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ

13. ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់ គេ​មើល‌ងាយ​ដល់​ព្រះហើយ​គិត​ក្នុង​ចិត្ត​ថា​ទ្រង់​មិន​ធ្វើ​ទោស​ទេ​ដូច្នេះ

14. ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ច‌កលនិង​សេចក្ដី​រំលោភដើម្បី​នឹង​សង​គេ​ដោយ​ព្រះ‌ហស្ត​ទ្រង់មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា

15. សូម​ទ្រង់​បំបាក់​ដៃ​នៃ​មនុស្ស​អាក្រក់ឯ​មនុស្ស​ពាល នោះ​សូម​រក​អស់​ទាំង​ការ​អាក្រក់​របស់​គេទាល់​តែ​មិន​ឃើញ​មាន​ទៀត

16. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ចអស់​ទាំង​សាសន៍​ដទៃ​បាន​សូន្យ​បាត់​ចេញ​ពី​ផែនដី​របស់​ទ្រង់​ហើយ

17. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ស្តាប់​សេចក្ដី​បំណងរបស់​មនុស្ស​រាប​ទាបទ្រង់​នឹង​តាំង​ចិត្ត​គេ​ឲ្យ​មាំ‌មួន ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​ស្តាប់​ផង

18. ដើម្បី​នឹង​កាត់​សេចក្ដី​ឲ្យ​មនុស្ស​កំព្រានិង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិនប្រយោជន៍​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មកបាន​លែង​គំហក‌កំហែង​គេ​ត​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 10