គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 10:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយហេតុ​អ្វី​បាន​ជា​ទ្រង់​គង់​នៅ​ឆ្ងាយ​ម៉្លេះហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន​ព្រះ‌អង្គ នៅ​គ្រា​ដែល​មាន​សេចក្ដីទុក្ខ​លំបាក​ដូច្នេះ

2. មនុស្ស​អាក្រក់ គេ​បៀត‌បៀន​ដល់​មនុស្ស​ក្រីក្រដោយ​សេចក្ដី​ឆ្មើង‌ឆ្មៃសូម​ឲ្យ​គេ​ជាប់​នៅ​ក្នុង​ឧបាយ ដែល​គេ​បង្កើត​នោះ

3. ដ្បិត​មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេឯ​មនុស្ស​លោភ ក៏​លះ‌បង់​ព្រះ‌យេហូវ៉ាអើ គេ​មើល‌ងាយ​ដល់​ទ្រង់​ផង

4. មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេថា ព្រះ​ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថាគ្មាន​ព្រះ​ណា​សោះ

5. អស់​ទាំង​ផ្លូវ​របស់​គេ​សុទ្ធ​តែ​លំបាក​ជា​ដរាបឯ​អស់​ទាំង​ច្បាប់​របស់​ទ្រង់ នោះ​ខ្ពស់​ហួស​ពី​ភ្នែក​គេគេ​ក៏​បូញ​មាត់​ឡក‌ឡឺយ​ឲ្យ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​គេ

6. គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 10