គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ុម 3:2-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. មាន​សុទ្ធ​តែ​សូរ​រំពាត់ សូរ​សន្ធឹក​នៃ​កង់ សូរ​សេះ​បោល និង​សូរ​ឃុក‌ឃាក់​នៃ​រទេះ​ចំបាំង

3. ឃើញ​ទ័ព​សេះ​បោល​សំរុក និង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក ជា​គំនរ​សាក‌សព​យ៉ាង​ធំ ខ្មោច​គេ​មិន​ចេះ​ផុត​ពី​ភ្នែក​ឡើយ ជើង​មនុស្ស​ទង្គិច​នឹង​ខ្មោច​ទាំង​នោះ

4. នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​សំផឹង ដ៏​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​អស់​ទាំង​សាសន៍​ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា

5. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ​ឃើញ​កេរ‌ខ្មាស​របស់​ឯង

6. ហើយ​អញ​នឹង​បោះ​អសោចិ៍​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​បាន​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង

សូមអានជំពូកពេញលេញ ណាហ៊ុម 3