គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ុម 3:12-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​បាន​ដូច​ជា​ដើម​ល្វា ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី

13. មើល ពួក​ជន​នៅ​ក្នុង​ឯង សុទ្ធ​តែ​ជា​ស្ត្រី​ទទេ ទ្វារ​ស្រុក​ឯង​បើក​ពេញ​ចំហ សំរាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ

14. ចូរ​ដង​ទឹក​ទុក​សំរាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​ឲ្យ​រៀប​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន

15. នៅ​ទី​នោះ​ភ្លើង​នឹង​ឆេះ​បន្សុស​ឯង ហើយ​ដាវ​នឹង​កាត់​ឯង​ចេញ គឺ​នឹង​ស៊ី​បង្ហិន​ឯង​ដូច​ជា​ដង្កូវ ចូរ​ចំរើន​គ្នា​ឲ្យ​ច្រើន​ឡើង​ដូច​ជា​ដង្កូវ​ទៅ ត្រូវ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​កណ្តូប​ផង

16. ឯង​បាន​ចំរើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ

17. ពួក​ចៅ‌ហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ

18. ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ ពួក​អ្នក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ក៏​សំរាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ

សូមអានជំពូកពេញលេញ ណាហ៊ុម 3