1. វេទនាដល់ទីក្រុង ដែលប្រឡាក់ដោយឈាម វាពេញដោយសេចក្ដីកំភូត និងសេចក្ដីច្រឡោត ការរឹបជាន់មិនចេះបាត់ចេញឡើយ
2. មានសុទ្ធតែសូររំពាត់ សូរសន្ធឹកនៃកង់ សូរសេះបោល និងសូរឃុកឃាក់នៃរទេះចំបាំង
3. ឃើញទ័ពសេះបោលសំរុក និងដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានមនុស្សស្លាប់យ៉ាងសន្ធឹក ជាគំនរសាកសពយ៉ាងធំ ខ្មោចគេមិនចេះផុតពីភ្នែកឡើយ ជើងមនុស្សទង្គិចនឹងខ្មោចទាំងនោះ
4. នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីសំផឹង ដ៏មានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់អស់ទាំងសាសន៍ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា
5. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មានឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរឃើញកេរខ្មាសរបស់ឯង
6. ហើយអញនឹងបោះអសោចិ៍គួរខ្ពើមទៅលើឯង ឲ្យឯងបានទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង