គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ុម 3:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. វេទនា​ដល់​ទី​ក្រុង ដែល​ប្រឡាក់​ដោយ​ឈាម វា​ពេញ​ដោយ​សេចក្ដី​កំភូត និង​សេចក្ដី​ច្រឡោត ការ​រឹប​ជាន់​មិន​ចេះ​បាត់​ចេញ​ឡើយ

2. មាន​សុទ្ធ​តែ​សូរ​រំពាត់ សូរ​សន្ធឹក​នៃ​កង់ សូរ​សេះ​បោល និង​សូរ​ឃុក‌ឃាក់​នៃ​រទេះ​ចំបាំង

3. ឃើញ​ទ័ព​សេះ​បោល​សំរុក និង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក ជា​គំនរ​សាក‌សព​យ៉ាង​ធំ ខ្មោច​គេ​មិន​ចេះ​ផុត​ពី​ភ្នែក​ឡើយ ជើង​មនុស្ស​ទង្គិច​នឹង​ខ្មោច​ទាំង​នោះ

4. នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​សំផឹង ដ៏​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​អស់​ទាំង​សាសន៍​ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា

សូមអានជំពូកពេញលេញ ណាហ៊ុម 3