គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ុម 2:6-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​ទៅ

7. ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ ពួក​បាវ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ព្រម​ទាំង​គក់​ទ្រូង​ខ្លួន​ផង។

8. តាំង​ពី​ចាស់​បុរាណ ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ​ទឹក ប៉ុន្តែ ឥឡូវ​គេ​រត់​ចោល​ចេញ​ទៅ​វិញ មាន​គេ​ស្រែក​ថា ឈប់​សិន ឈប់​សិន តែ​គ្មាន​អ្នក​ណា​បែរ​មើល​ខាង​ក្រោយ​ឡើយ

9. ចូរ​ចាប់​យក​របឹប​ជា​ប្រាក់​ជា​មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស

10. ទី​ក្រុង​នៅ​ទទេ ក៏​សោះ‌សូន្យ ហើយ​ខូច​បង់ ឯ​ចិត្ត​មនុស្ស​ក៏​រលាយ​ទៅ ហើយ​ជង្គង់​គេ​ប្រដំ​គ្នា គ្រប់​ទាំង​ចង្កេះ​ចុក​សៀត ហើយ​មុខ​គេ​ទាំង​អស់​ក៏​ស្លេក‌ស្លាំង

11. តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ឯ​ណា គឺ​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ ហើយ​សិង្ហ​ឈ្មោល សិង្ហ​ញី​បាន​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ

12. ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចំអែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​បំពេញ​គុហា​របស់​វា​ដោយ​រំពា ហើយ​រូង​វា​ដោយ​សាច់​សត្វ

13. ឯ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​ដុត​អស់​ទាំង​រទេះ​ចំបាំង​របស់​ឯង ឲ្យ​ឡើង​ជា​ផ្សែង ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង អញ​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី​ចេញ ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ ណាហ៊ុម 2