គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ុម 1:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ៍ និង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ

6. តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់​នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់

7. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក

8. តែ​ទ្រង់​នឹង​រំលីង​ទី​កន្លែង​របស់​ពួក​តតាំង​ដោយ​ទឹក​ជន់​ហូរ​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទៅ​ក្នុង​ទី​ងងឹត។

9. ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្ដី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ

10. ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ

សូមអានជំពូកពេញលេញ ណាហ៊ុម 1