គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 9:24-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង និង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក និង​បិទ​ត្រា​ការ​ជាក់​ស្តែង និង​សេចក្ដី​ទំនាយ ហើយ​នឹង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង

25. ដូច្នេះ​ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ និង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា និង​កំផែង​ផង

26. លុះ​ក្រោយ​ពី​៦២​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្តាច់​ចេញ​វិញ ឥត​មាន​ទាក់‌ទង​នឹង​អ្វី​ឡើយ រួច​បណ្តា‌ទ័ព​របស់​ចៅ‌ហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចំបាំង​ដរាប​ដល់​ចុង ហើយ​បាន​សំរេច​ឲ្យ​មាន​ការ​លាញ​បំផ្លាញ​ដែរ

27. ចៅ‌ហ្វាយ​នោះ​នឹង​តាំង​សញ្ញា​យ៉ាង​ម៉ឺង‌ម៉ាត់​នឹង​មនុស្ស​ជា​ច្រើន​នៅ​រវាង​១​អាទិត្យ តែ​ដល់​ពាក់​កណ្តាល​អាទិត្យ​នោះ នឹង​ធ្វើ​ឲ្យ​ការ​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ឈប់​ទៅ ហើយ​នៅ​ក្នុង​ព្រះ‌វិហារ នឹង​មាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​នឹង​បង្ខូច​បំផ្លាញ ក៏​នឹង​មាន​សេចក្ដី​ក្រោធ​ចាក់​ទៅ​លើ​ទី​ខូច​បង់​នោះ ដរាប​ដល់​ចុង​បំផុត ជា​វេលា​ដែល​បាន​កំណត់​ទុក​ហើយ។

សូមអានជំពូកពេញលេញ ដានីយ៉ែល 9