គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 9:21-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. អើ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម​ជា កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​មុន​ដំបូង លោក​ហោះ​យ៉ាង​លឿន ចូល​មក​ឯ​ខ្ញុំ ក្នុង​រវាង​ពេល​ថ្វាយ​ដង្វាយ​ល្ងាច

22. ហើយ​ក៏​ប្រាប់​ខ្ញុំ ព្រម​ទាំង​សន្ទនា​នឹង​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ យើង​បាន​ចេញ​មក​ឥឡូវ ដើម្បី​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា ហើយ​នឹង​យោបល់

23. កាល​អ្នក​ទើប​នឹង​ចាប់​តាំង​អធិស្ឋាន នោះ​មាន​ចេញ​បង្គាប់​ស្រេច​ហើយ រួច​យើង​បាន​ចេញ​មក ដើម្បី​នឹង​ប្រាប់​ដល់​អ្នក ដ្បិត​អ្នក​ជា​មនុស្ស​សំណប់​យ៉ាង​សំខាន់ ដូច្នេះ ចូរ​ពិចារណា​សេចក្ដី​នេះ​ហើយ​យល់​ការ​ជាក់​ស្តែង​ចុះ។

24. គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង និង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក និង​បិទ​ត្រា​ការ​ជាក់​ស្តែង និង​សេចក្ដី​ទំនាយ ហើយ​នឹង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង

25. ដូច្នេះ​ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ និង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា និង​កំផែង​ផង

26. លុះ​ក្រោយ​ពី​៦២​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្តាច់​ចេញ​វិញ ឥត​មាន​ទាក់‌ទង​នឹង​អ្វី​ឡើយ រួច​បណ្តា‌ទ័ព​របស់​ចៅ‌ហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចំបាំង​ដរាប​ដល់​ចុង ហើយ​បាន​សំរេច​ឲ្យ​មាន​ការ​លាញ​បំផ្លាញ​ដែរ

សូមអានជំពូកពេញលេញ ដានីយ៉ែល 9