គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 7:19-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង

20. ក៏​ចង់​ដឹង​ពី​ដំណើរ​ស្នែង​១០ នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​១​នោះ​ដែល​ដុះ​ឡើង​ជា​ខាង​ក្រោយ ហើយ​មាន​ស្នែង​៣​មុន​ដួល​នៅ​មុខ​វា គឺ​ជា​ស្នែង​១​នោះ​ដែល​មាន​ភ្នែក និង​មាត់​ពោល​យ៉ាង​ធំ ហើយ​ឫកពា​ក៏​មាំ​ជាង​ស្នែង​ឯ​ទៀត

21. ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ឯង បាន​ច្បាំង​នឹង​ពួក​បរិសុទ្ធ​ហើយ​ក៏​ឈ្នះ​ផង

22. ដរាប​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​បាន​យាង​មក នោះ​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​កំណត់​ក៏​មក​ដល់ ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន។

23. អ្នក​នោះ​ក៏​ប្រាប់​ថា សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង

24. ឯ​ស្នែង​ទាំង​១០​នោះ គឺ​នឹង​មាន​ស្តេច​១០​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​១​ទៀត​កើត​ឡើង ដែល​នឹង​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទំលាក់​ស្តេច​៣​អង្គ​នោះ​ចុះ

សូមអានជំពូកពេញលេញ ដានីយ៉ែល 7