គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 7:14-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។

15. ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ

16. ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង

17. ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី

18. តែ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត គេ​នឹង​ទទួល​រាជ្យ​ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​នៅ​ជានិច្ច គឺ​អស់‌កល្ប​ត​ទៅ

19. នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង

20. ក៏​ចង់​ដឹង​ពី​ដំណើរ​ស្នែង​១០ នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​១​នោះ​ដែល​ដុះ​ឡើង​ជា​ខាង​ក្រោយ ហើយ​មាន​ស្នែង​៣​មុន​ដួល​នៅ​មុខ​វា គឺ​ជា​ស្នែង​១​នោះ​ដែល​មាន​ភ្នែក និង​មាត់​ពោល​យ៉ាង​ធំ ហើយ​ឫកពា​ក៏​មាំ​ជាង​ស្នែង​ឯ​ទៀត

21. ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ឯង បាន​ច្បាំង​នឹង​ពួក​បរិសុទ្ធ​ហើយ​ក៏​ឈ្នះ​ផង

សូមអានជំពូកពេញលេញ ដានីយ៉ែល 7