គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 4:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ប្រកាស​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ កាន់​តែ​ច្រើន​ឡើង​ចុះ

2. យើង​បាន​ឃើញ​ថា​គួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង

3. ទី​សំគាល់​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ហើយ​ការ​អស្ចារ្យ​របស់​ទ្រង់​ក៏​មាន​អានុ‌ភាព​ណាស់​ដែរ រាជ្យ​ទ្រង់​ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។

4. យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង

សូមអានជំពូកពេញលេញ ដានីយ៉ែល 4