គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 3:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្តាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នៅ​វេលា​នោះ​ឯង

7. ដូច្នេះ នៅ​វេលា​នោះ កាល​ជន​ទាំង‌ឡាយ​បាន​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និង​ដន្ត្រី​គ្រប់​យ៉ាង​ហើយ នោះ​ជន​ទាំង‌ឡាយ​ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ផង ក៏​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​តាំង​ទុក​នោះ។

8. នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា

9. គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ

10. បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​ព្រះ‌រាជ​បង្គាប់​ថា អស់​មនុស្ស​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​តែ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​នេះ

11. ហើយ​ថា បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ

12. រីឯ​ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​តាំង​ឡើង លើ​ក្រសួង​ការ​ខេត្ត​បាប៊ី‌ឡូន នោះ​មាន​ពួក​សាសន៍​យូដា​ខ្លះ គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទាំង​៣​នាក់​នោះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​ក៏​មិន​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​នៃ​ទ្រង់ ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។

13. ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ និង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃលែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច

14. នេប៊ូ‌ក្នេសា ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ម្នាល សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ

សូមអានជំពូកពេញលេញ ដានីយ៉ែល 3