គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 3:27-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. រួច​ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅ‌ហ្វាយ​ស្រុក និង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។

28. នេប៊ូ‌ក្នេសា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ

29. ដូច្នេះ យើង​ចេញ​ព្រះ‌រាជ​បំរាម​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ថា បើ​អ្នក​ណា​និយាយ​បង្ខុស​ពី​ព្រះ​នៃ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ទុក​ជា​ទី​បន្ទោ‌បង់​លាមក ពី​ព្រោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ ឲ្យ​រួច​យ៉ាង​ដូច្នេះ បាន​ឡើយ

30. រួច​មក​ស្តេច​ទ្រង់​ក៏​ដំឡើង​ងារ​ដល់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅ​ក្នុង​ខេត្ត​បាប៊ី‌ឡូន។

សូមអានជំពូកពេញលេញ ដានីយ៉ែល 3