គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 3:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ធ្វើ​រូប​មាស​១ មាន​កំពស់​៦០​ហត្ថ ទទឹង​៦​ហត្ថ ទ្រង់​បញ្ឈរ​រូប​នោះ​នៅ​វាល​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ី‌ឡូន

2. រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅ‌ហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល និង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ

3. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅ‌ហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល និង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត ក៏​មូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប​នោះ ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង គេ​ក៏​ឈរ​នៅ​ចំពោះ​រូប​ដែល​ទ្រង់​តាំង​ទុក​នោះ

សូមអានជំពូកពេញលេញ ដានីយ៉ែល 3