គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:38-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​អយ្យកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ និង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស

39. គឺ​ដោយ​ព្រះ​ដទៃ​នោះ ដែល​វា​នឹង​ឈ្នះ​ទី​មាំ‌មួន​របស់​សាសន៍​ផ្សេងៗ ឯ​អ្នក​ណា​ដែល​នឹង​យល់​ខាង​ខ្លួន នោះ​វា​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ​ឡើង ហើយ​នឹង​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ឲ្យ​ដល់​គេ​ទុក​ជា​រង្វាន់​ផង។

40. លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ និង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ

41. វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដំម ម៉ូអាប់ និង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន

42. វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ

43. គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា

44. តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង និង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់

45. វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែ​វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

សូមអានជំពូកពេញលេញ ដានីយ៉ែល 11