គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​យើង នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​នៃ​ដារី‌យុស ជា​សាសន៍​មេឌី នោះ​យើង​បាន​ឈរ​ជា​មួយ ដើម្បី​ចំរើន​កំឡាំង ហើយ​ទប់‌ទល់​ស្តេច។

2. ឥឡូវ​នេះ យើង​នឹង​សំដែង​ឲ្យ​អ្នក​ឃើញ​សេចក្ដី​ពិត មើល ត្រូវ​មាន​ស្តេច​សាសន៍​ពើស៊ី​៣​អង្គ​ទៀត​សោយ‌រាជ្យ​ឡើង រួច​ស្តេច​ទី​៤​នឹង​មាន​ព្រះ‌រាជ​ទ្រព្យ​ច្រើន​ក្រៃលែង​ជា​ជាង​គេ​ទាំង​អស់ កាល​ណា​បាន​ចំរើន​កំឡាំង ដោយ‌សារ​ព្រះ‌រាជ​ទ្រព្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​នឹង​លើក​មនុស្ស​ទាំង​អស់​ឡើង ទាស់​នឹង​អាណា‌ចក្រ​របស់​សាសន៍​ក្រេក

3. គ្រា​នោះ នឹង​មាន​ស្តេច​១​ខ្លាំង​ពូកែ​សោយ‌រាជ្យ​ឡើង ជា​ស្តេច​ដែល​នឹង​គ្រប់‌គ្រង​ដោយ​អំណាច​យ៉ាង​ខ្លាំង ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ

4. កាល​ណា​ស្តេច​នោះ​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​នគរ​ទ្រង់​នឹង​ត្រូវ​បែក‌ខ្ញែក ហើយ​បែង‌ចែក​ទៅ​ឯ​ខ្យល់​លើ​អាកាស​ទាំង​៤​ទិស តែ​មិន​មែន​ចែក​ឲ្យ​ដល់​ពូជ‌ពង្ស​នៃ​ស្តេច​នោះ​ទេ ក៏​មិន​មែន​ដោយ​មាន​អំណាច​ដូច​ជា​ស្តេច​នោះ​ធ្លាប់​គ្រប់​គ្រង​ដែរ ដ្បិត​នគរ​នោះ​នឹង​ត្រូវ​ច្រៀក​ចេញ​ចែក​ដល់​មនុស្ស​ដទៃ​វិញ។

5. ឯ​ស្តេច​ខាង​ត្បូង នឹង​មាន​កំឡាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ទ្រង់​នឹង​មាន​កំឡាំង​ច្រើន​លើស​ជាង ហើយ​នឹង​មាន​អំណាច​សោយ‌រាជ្យ ឯ​អំណាច​គ្រប់‌គ្រង​របស់​អ្នក​នោះ​នឹង​បាន​ធំ​ទូលាយ

សូមអានជំពូកពេញលេញ ដានីយ៉ែល 11