គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 10:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. រួច​មក​មាន​ម្នាក់​មាន​ភាព​ដូច​ជា​មនុស្ស​ជាតិ បាន​ពាល់​ខ្ញុំ​ទៀត ហើយ​ក៏​ចំរើន​កំឡាំង​ដល់​ខ្ញុំ

19. រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង កាល​លោក​បាន​ពោល​នឹង​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​មាន​កំឡាំង​ឡើង ហើយ​ខ្ញុំ​និយាយ​ថា សូម​ឲ្យ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ចុះ ពី​ព្រោះ​លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ

20. លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់

21. ប៉ុន្តែ យើង​នឹង​ប្រាប់​អ្នក​ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​ដ៏​ពិត គ្មាន​អ្នក​ណា​ជួយ​ខាង​យើង​ក្នុង​ដំណើរ​ការ​ទាំង​នេះ​ឡើយ មាន​តែ​មីកែល ជា​ទេវតា​របស់​អ្នក​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ដានីយ៉ែល 10