គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 1:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា

19. ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សន្ទនា​នឹង​គេ ហើយ​ក្នុង​ពួក​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ជា​ដានី‌យ៉ែល ហាណានា មីសា‌អែល និង​អ័សារា​ឡើយ ដូច្នេះ អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ នៅ​ចំពោះ​ស្តេច​ទៅ

20. ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន

21. ហើយ​ដានី‌យ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស។

សូមអានជំពូកពេញលេញ ដានីយ៉ែល 1