គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 8:8-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. រួច​ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​១ ព្រម​ទាំង​ដង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​១​ទៀត សំរាប់​ជា​ដង្វាយ​លោះ​បាប

9. រួច​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក

10. នោះ​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​គេ

11. រួច​ត្រូវ​ឲ្យ​អើរ៉ុន​ថ្វាយ​ពួក​លេវី ទុក​ជា​ដង្វាយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា

12. នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​២​នោះ ហើយ​ត្រូវ​ឲ្យ​ឯង ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប និង​១​ទៀត​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ពួក​លេវី

13. រួច​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​លេវី​ទៅ​ឈរ​នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ថ្វាយ​គេ​ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

14. គឺ​យ៉ាង​នោះ​ហើយ ដែល​ត្រូវ​ឲ្យ​ឯង​ញែក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​បាន​ជា​របស់​ផង​អញ

15. ក្រោយ​នោះ​មក គេ​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​សំអាត​គេ ហើយ​ថ្វាយ​គេ​ជា​ដង្វាយ​ចុះ

16. ដ្បិត​បាន​ថ្វាយ​គេ​មក​ដាច់​ជា​របស់​ផង​អញ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ អញ​ក៏​បាន​ទទួល​គេ​ស្នង​អស់​ទាំង​កូន ដែល​កើត​ពី​ពោះ​ម្តាយ​មុន​គេ​បង្អស់ គឺ​ស្នង​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

17. ដ្បិត​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​របស់​ផង​អញ ទោះ​ទាំង​មនុស្ស​ទាំង​សត្វ​ផង គឺ​នៅ​ថ្ងៃ​ដែល​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​គេ​ចេញ ទុក​សំរាប់​អញ​ហើយ

18. តែ​អញ​បាន​យក​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

19. ហើយ​បាន​យក​ពួក​លេវី ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​លោក ដើម្បី​នឹង​ទទួល​ក្រសួង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក្នុង​ត្រសាល​ជំនុំ ហើយ​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​កុំ​ឲ្យ​គេ​កើត​មាន​សេចក្ដី​វេទនា​ណា ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ។

20. ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ធ្វើ​ដល់​ពួក​លេវី តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​នោះ​ឯង

21. ពួក​លេវី​គេ​សំអាត​ខ្លួន ព្រម​ទាំង​បោក​សំលៀក‌បំពាក់​របស់​គេ​ផង រួច​អើរ៉ុន​ក៏​ថ្វាយ​គេ​ជា​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​ធ្វើ​ឲ្យ​ធួន​នឹង​គេ ដើម្បី​ឲ្យ​គេ​បាន​ស្អាត

សូមអានជំពូកពេញលេញ ជនគណនា 8