គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 8:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា កាល​ណា​ឯង​អុជ​ចង្កៀង​ទាំង​៧ នោះ​ត្រូវ​ឲ្យ​ភ្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង

3. អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ លោក​អុជ​ចង្កៀង​ទាំង​៧ ឲ្យ​មាន​ពន្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

4. ឯ​របៀប​ធ្វើ​ជើង​ចង្កៀង​នោះ​គឺ​ធ្វើ​ពី​មាស មាន​រចនា​ក្បាច់ ចាប់​តាំង​ពី​គល់​រហូត​ដល់​ផ្កា​សុទ្ធ​តែ​ជា​វិចិត្រ ដោយ​ក្បាច់​ទាំង​អស់ តាម​គំរូ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​មក​ម៉ូសេ លោក​ក៏​ធ្វើ​ជើង​ចង្កៀង​យ៉ាង​ដូច្នោះ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

6. ចូរ​យក​ពួក​លេវី​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ញែក​គេ​ចេញ​ជា​ស្អាត

7. គឺ​ត្រូវ​ឲ្យ​សំអាត​គេ​យ៉ាង​ដូច្នេះ ត្រូវ​ប្រោះ​ទឹក​សំអាត​បាបទៅ​លើ​គេ រួច​ឲ្យ​គេ​កោរ​សក់ និង​រោម​នៅ​ខ្លួន​ចេញ​ទាំង​អស់ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់ ហើយ​សំអាត​ខ្លួន​ផង

8. រួច​ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​១ ព្រម​ទាំង​ដង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​១​ទៀត សំរាប់​ជា​ដង្វាយ​លោះ​បាប

9. រួច​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក

10. នោះ​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​គេ

11. រួច​ត្រូវ​ឲ្យ​អើរ៉ុន​ថ្វាយ​ពួក​លេវី ទុក​ជា​ដង្វាយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា

12. នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​២​នោះ ហើយ​ត្រូវ​ឲ្យ​ឯង ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប និង​១​ទៀត​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ពួក​លេវី

13. រួច​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​លេវី​ទៅ​ឈរ​នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ថ្វាយ​គេ​ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

14. គឺ​យ៉ាង​នោះ​ហើយ ដែល​ត្រូវ​ឲ្យ​ឯង​ញែក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​បាន​ជា​របស់​ផង​អញ

15. ក្រោយ​នោះ​មក គេ​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​សំអាត​គេ ហើយ​ថ្វាយ​គេ​ជា​ដង្វាយ​ចុះ

សូមអានជំពូកពេញលេញ ជនគណនា 8