គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 7:8-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​រទេះ​៤ និង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ

9. តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។

10. ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាស‌នា

11. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាស‌នា។

12. ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា

13. ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

14. កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

15. គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

16. ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

17. ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់។

18. នៅ​ថ្ងៃ​ទី​២ នោះ​នេថា‌នេល ជា​កូន​ស៊ូហារ ជា​កំពូល​លើ​ពូជ​អំបូរ​អ៊ីសាខារ​ក៏​ថ្វាយ

19. លោក​ថ្វាយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

20. កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

21. គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

22. ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

23. ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​នេថា‌នេល ជា​កូន​ស៊ូហារ។

សូមអានជំពូកពេញលេញ ជនគណនា 7