គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 7:68-79 ព្រះគម្ពីរបរិសុទ្ធ (KHOV)

68. កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

69. គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

70. ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

71. ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ។

72. នៅ​ថ្ងៃ​ទី​១១ នោះ​ត្រូវ​ជា​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ជា​កំពូល​លើ​ពួក​កូន​ចៅ​អេស៊ើរ

73. ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

74. កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

75. គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

76. ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

77. ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន។

78. នៅ​ថ្ងៃ​ទី​១២ នោះ​ត្រូវ​ជា​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ជា​កំពូល​លើ​ពួក​កូន​ចៅ​ណែប‌ថាលី

79. ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

សូមអានជំពូកពេញលេញ ជនគណនា 7