គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 7:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ថ្ងៃ ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន និង​អាស‌នា ហើយ​គ្រឿង​នៃ​អាស‌នា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ

2. នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​ដង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ

3. គេ​ក៏​យក​ដង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ និង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​ដង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។

4. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ម៉ូសេ​ថា

5. ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សំរាប់​ការ‌ងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន

6. ដូច្នេះ​ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី

7. លោក​ឲ្យ​រទេះ​២ និង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ

8. ហើយ​រទេះ​៤ និង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ

9. តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។

10. ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាស‌នា

សូមអានជំពូកពេញលេញ ជនគណនា 7