គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 5:25-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាស‌នា

26. នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​ដង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក​ទៅ​ដុត​លើ​អាស‌នា រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ

27. កាល​ណា​បាន​ឲ្យ​ផឹក​ទឹក​រួច​ហើយ បើ​នាង​មាន​សៅ‌ហ្មង​មែន ដោយ​បាន​ក្បត់​ប្ដី នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ពោះ​នាង​នឹង​ហើម​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ នាង​នឹង​ទៅ​ជា​អ្នក​រង​សេចក្ដី​ដំនៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន

28. តែ​បើ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​បរិសុទ្ធ​ស្អាត​វិញ នោះ​នឹង​បាន​រួច ហើយ​នឹង​មាន​កូន​ផង

29. នេះ​ហើយ​ជា​ច្បាប់ ខាង​ឯ​សេចក្ដី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្ដី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្ដី​ខ្លួន​ឲ្យ​មាន​សៅ‌ហ្មង

30. ឬ​បើ​មាន​មនុស្ស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ នោះ​ត្រូវ​នាំ​នាង​ទៅ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ឲ្យ​សង្ឃ​ធ្វើ​សំរេច​តាម​ច្បាប់​នេះ​គ្រប់​ចំពូក

សូមអានជំពូកពេញលេញ ជនគណនា 5