គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 5:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​ព្រោះ​ខ្មោច​ស្លាប់ ឲ្យ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

3. ត្រូវ​ឲ្យ ទាំង​ប្រុស ទាំង​ស្រី ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ចុះ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ឲ្យ​ទី​ដំឡើង​ត្រសាល ជា​ទី​ដែល​អញ​នៅ​ជា​កណ្តាល​គេ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ

4. ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​យ៉ាង​នោះ គឺ​គេ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​សំរេច​ដូច្នោះ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា

6. បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ

សូមអានជំពូកពេញលេញ ជនគណនា 5