គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 4:39-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

40. ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​២​ពាន់​៦៣០​នាក់

41. នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន របស់​ពួក​កូន​ចៅ​គើសុន គឺ​អស់​ដែល​បំរើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។

42. ឯ​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

43. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

44. ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​៣​ពាន់​២០០​នាក់

45. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី ដែល​ម៉ូសេ និង​អើរ៉ុន បាន​រាប់ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

46. ឯ​អស់​អ្នក​ដែល​ម៉ូសេ អើរ៉ុន និង​ពួក​ជា​កំពូល​ទាំង​ប៉ុន្មាន លើ​សាសន៍​អ៊ីស្រា‌អែល បាន​រាប់​ក្នុង​ពួក​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

47. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​បាន​ចូល​ទៅ​ធ្វើ​ការ‌ងារ ហើយ​លី‌សែង​ក្នុង​ត្រសាល​ជំនុំ

48. នោះ​រួម​គ្នា​ទាំង​អស់ មាន​៨​ពាន់​៥៨០​នាក់

49. ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។

សូមអានជំពូកពេញលេញ ជនគណនា 4