គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 36:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. រួច​ដល់​ឆ្នាំ​សោមនស្សនៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មរដក​របស់​គេ នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ ពី​មរដក​របស់​ពួក​អយ្យកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

5. នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ

6. នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត គឺ​ថា ឲ្យ​គេ​យក​ប្ដី​ណា ដែល​គេ​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ត្រូវ​យក​ក្នុង​គ្រួសារ​នៃ​ពូជ​អំបូរ​របស់​អយ្យកោ​ខ្លួន

7. យ៉ាង​នោះ មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន

8. ហើយ​គ្រប់​ទាំង​កូន​ស្រី​ណា ដែល​ស៊ី​មរដក​ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ នោះ​ត្រូវ​តែ​យក​ប្ដី​ក្នុង​គ្រួសារ​របស់​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​ខ្លួន ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ស៊ី​មរដក​របស់​ពួក​អយ្យកោ​គេ​រៀង​ខ្លួន

9. ដូច្នេះ មរដក​ណា​មួយ នឹង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១ ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ពី​ព្រោះ​ត្រូវ​ឲ្យ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជាប់​នឹង​មរដក​របស់​គេ​រៀង​ខ្លួន។

10. នោះ​ពួក​កូន​ស្រី​ស្លូផិហាត ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

11. ដ្បិត​ម័សឡា ធើសា ហុកឡា មីលកា និង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត គេ​បាន​យក​ប្ដី​ក្នុង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​គ្រប់​គ្នា

12. គេ​បាន​យក​ប្ដី​ចូល​ជាតិ​ក្នុង​គ្រួសារ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប ហើយ​មរដក​របស់​គេ ក៏​បាន​នៅ​ជាប់ ក្នុង​ពូជ​អំបូរ​របស់​គ្រួ​ឪពុក​គេ​ត​ទៅ។

13. នេះ​ហើយ​ជា​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ‌សារ​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។:៚

សូមអានជំពូកពេញលេញ ជនគណនា 36