គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 36:3-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដូច្នេះ បើ‌សិន​ជា​ស្ត្រី​ទាំង​នោះ​យក​ប្ដី​ពី​ពួក​ប្រុសៗ ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​ទៀត នោះ​មរដក​របស់​គេ នឹង​ត្រូវ​ហូត​ចេញ​ពី​មរដក​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​នឹង​មរដក​របស់​ពូជ​អំបូរ​ណា​មួយ ដែល​គេ​ចូល​នោះ​វិញ យ៉ាង​នោះ​មរដក​គេ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណែក​មរដក​របស់​យើង​ខ្ញុំ​ហើយ

4. រួច​ដល់​ឆ្នាំ​សោមនស្សនៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មរដក​របស់​គេ នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ ពី​មរដក​របស់​ពួក​អយ្យកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

5. នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ

6. នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត គឺ​ថា ឲ្យ​គេ​យក​ប្ដី​ណា ដែល​គេ​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ត្រូវ​យក​ក្នុង​គ្រួសារ​នៃ​ពូជ​អំបូរ​របស់​អយ្យកោ​ខ្លួន

7. យ៉ាង​នោះ មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន

8. ហើយ​គ្រប់​ទាំង​កូន​ស្រី​ណា ដែល​ស៊ី​មរដក​ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ នោះ​ត្រូវ​តែ​យក​ប្ដី​ក្នុង​គ្រួសារ​របស់​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​ខ្លួន ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ស៊ី​មរដក​របស់​ពួក​អយ្យកោ​គេ​រៀង​ខ្លួន

9. ដូច្នេះ មរដក​ណា​មួយ នឹង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១ ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ពី​ព្រោះ​ត្រូវ​ឲ្យ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជាប់​នឹង​មរដក​របស់​គេ​រៀង​ខ្លួន។

សូមអានជំពូកពេញលេញ ជនគណនា 36