គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 35:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. តែ​បើ​អ្នក​នោះ ស្រាប់​តែ​វាយ​គេ ដោយ​ឥត​មាន​ចិត្ត​សំអប់​សោះ ឬ​ចោល​របស់​អ្វី ទៅ​លើ​គេ ដោយ​ឥត​មាន​ឈ្លប​លប

23. ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ ទៅ​លើ​គេ​ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ

24. នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

25. រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង លោក​សុគត​ទៅ

26. ប៉ុន្តែ​បើ​អ្នក​ដែល​សំឡាប់​គេ បាន​ចេញ​មក​ឯ​ក្រៅ​ព្រំ​ក្រុង​ពំនាក់ ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នោះ​វេលា​ណា

27. ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​បាន​ប្រទះ​ឃើញ នៅ​ត្រង់​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ពំនាក់​នោះ ហើយ​សំឡាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​នឹង​ឈាម​អ្នក​នោះ​ឡើយ

28. ពី​ព្រោះ​ត្រូវ​តែ​នៅ​ក្នុង​ទី​ក្រុង​ពំនាក់ ដែល​ខ្លួន​ជ្រក​អាស្រ័យ​នោះ ដរាប​ដល់​សំដេច​សង្ឃ​បាន​សុគត​ហើយ​សិន លុះ​ក្រោយ​ដែល​សំដេច​សង្ឃ​នោះ​សុគត​ហើយ នោះ​ទើប​នឹង​ត្រឡប់​មក​ឯ​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន

29. នេះ​ជា​បញ្ញត្ត​ច្បាប់ សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​លំនៅ​របស់​ឯង នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

30. អ្នក​ណា​ដែល​សំឡាប់​គេ នោះ​ត្រូវ​សំឡាប់​វិញ ដោយ​ពាក្យ​របស់​ស្មរ​បន្ទាល់​២ ឬ​៣​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់​វិញ នោះ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ណា​ឲ្យ​គេ​ត្រូវ​ស្លាប់​មិន​បាន​ទេ

31. មួយ​ទៀត មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សំណូក​អ្វី នឹង​លោះ​ជីវិត​អ្នក​ណា ដែល​មាន​ទោស​ជា​អ្នក​សំឡាប់​គេ​ឡើយ ត្រូវ​សំឡាប់​អ្នក​នោះ​វិញ​ជា​កុំ​ខាន

32. ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​ក្នុង​ទី​ក្រុង​ពំនាក់ ឲ្យ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ ដរាប​ដល់​សង្ឃ​នោះ​បាន​សុគត​ទៅ​នោះ​ដែរ

សូមអានជំពូកពេញលេញ ជនគណនា 35