គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 34:18-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក

19. ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១

20. សាំយូ‌អែល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​ស៊ីម្មាន​១

21. អេលីដាត ជា​កូន​គីស្លូន ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

22. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៊ូគី ជា​កូន​យុកលី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ដាន់​១

23. ឯ​ខាង​ពួក​កូន​ចៅ​យ៉ូសែប នោះ​គឺ​អ្នក​ដែល​ជា​កំពូល​ឈ្មោះ​ហានាល ជា​កូន​អេផូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ម៉ាន៉ាសេ​១

24. និង​អ្នក​ដែល​ជា​កំពូល ឈ្មោះ​កេមយួល ជា​កូន​ស៊ីប‌តាន ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេប្រា‌អិម​១

25. អ្នក​ដែល​ជា​កំពូល​ឈ្មោះ​អេលី‌សាផាន ជា​កូន​ប៉ារណាក ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​សាប់‌យូល៉ូន​១

26. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៉ាល‌ទាល ជា​កូន​អាស្សាន់ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អ៊ីសាខារ​១

27. អ្នក​ដែល​ជា​កំពូល ឈ្មោះ​អ័ហ៊ីហ៊ូត ជា​កូន​សេឡូមី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេស៊ើរ​១

28. ហើយ​អ្នក​ដែល​ជា​កំពូល ឈ្មោះ​ពេដា‌ហិល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ណែប‌ថាលី​១

29. នេះ​ហើយ​ជា​ពួក​អ្នក ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មរដក ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ជនគណនា 34