គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 34:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ពី​ព្រោះ​ពូជ​អំបូរ​នៃ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មរដក​គេ​ហើយ ព្រម​ទាំង​ពូជ​អំបូរ​នៃ​កូន​ចៅ​កាឌ់ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ផង គេ​សុទ្ធ​តែ​ទទួល​មរកដ​របស់​គេ​ហើយ

15. ពូជ​អំបូរ​ទាំង​២ ហើយ​នឹង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូរ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

17. ឯ​ឈ្មោះ​ពួក​អ្នក ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន

18. ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក

19. ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១

សូមអានជំពូកពេញលេញ ជនគណនា 34