គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 34:12-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រួច​ចុះ​ទៅ​តាម​ទន្លេ​យ័រដាន់ ទៅ​ទល់​នឹង​សមុទ្រ​អំបិល នោះ​ហើយ​ជា​ស្រុក​របស់​ឯង​រាល់​គ្នា តាម​ព្រំ​ប្រទល់​ជុំវិញ។

13. ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នេះ​ហើយ​ជា​ស្រុក ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​១​ចំហៀង​ទៀត​នោះ

14. ពី​ព្រោះ​ពូជ​អំបូរ​នៃ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មរដក​គេ​ហើយ ព្រម​ទាំង​ពូជ​អំបូរ​នៃ​កូន​ចៅ​កាឌ់ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ផង គេ​សុទ្ធ​តែ​ទទួល​មរកដ​របស់​គេ​ហើយ

15. ពូជ​អំបូរ​ទាំង​២ ហើយ​នឹង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូរ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

17. ឯ​ឈ្មោះ​ពួក​អ្នក ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន

18. ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក

19. ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១

20. សាំយូ‌អែល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​ស៊ីម្មាន​១

21. អេលីដាត ជា​កូន​គីស្លូន ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

22. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៊ូគី ជា​កូន​យុកលី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ដាន់​១

23. ឯ​ខាង​ពួក​កូន​ចៅ​យ៉ូសែប នោះ​គឺ​អ្នក​ដែល​ជា​កំពូល​ឈ្មោះ​ហានាល ជា​កូន​អេផូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ម៉ាន៉ាសេ​១

24. និង​អ្នក​ដែល​ជា​កំពូល ឈ្មោះ​កេមយួល ជា​កូន​ស៊ីប‌តាន ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេប្រា‌អិម​១

25. អ្នក​ដែល​ជា​កំពូល​ឈ្មោះ​អេលី‌សាផាន ជា​កូន​ប៉ារណាក ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​សាប់‌យូល៉ូន​១

26. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៉ាល‌ទាល ជា​កូន​អាស្សាន់ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អ៊ីសាខារ​១

សូមអានជំពូកពេញលេញ ជនគណនា 34