គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 33:40-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

40. គ្រា​នោះ​អើរ៉ាត ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​មក។

41. ឯ​ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ភ្នំ​ហោរ មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា

42. គេ​ចេញ​ពី​សាល‌ម៉ូន៉ា មក​ស្នាក់​នៅ​ត្រង់​ពូណូន

43. គេ​ចេញ​ពី​ពូណូន មក​ស្នាក់​នៅ​ត្រង់​អូបូត

44. គេ​ចេញ​ពី​អូបូត មក​ស្នាក់​នៅ​ត្រង់​អ៊ីយេ-អាបារីម នៅ​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់

45. គេ​ចេញ​ពី​អ៊ីយេ-អាបារីម នៅ​មក​ស្នាក់​នៅ​ត្រង់​ឌីបូន-កាឌ់

46. គេ​ចេញ​ពី​ឌីបូន-កាឌ់ មក​ស្នាក់​នៅ​ត្រង់​អាល‌ម៉ូន-ឌីប្លា‌ថែម

សូមអានជំពូកពេញលេញ ជនគណនា 33