គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 32:36-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. បេត-នីមរ៉ា ហើយ​នឹង​បេត-ហារ៉ាន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង ព្រម​ទាំង​ធ្វើ​ក្រោល​សំរាប់​ហ្វូង​សត្វ​គេ​ផង

37. ហើយ​ពួក​កូន​ចៅ​រូបេន គេ​ក៏​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម

38. នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ

39. រីឯ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គេ​ក៏​ទៅ​វាយ​យក​ស្រុក​កាឡាត ព្រម​ទាំង​កំចាត់​សាសន៍​អាម៉ូរី ដែល​នៅ​ស្រុក​នោះ​ចេញ

40. ដូច្នេះ ម៉ូសេ​ក៏​ឲ្យ​ស្រុក​កាឡាត ទៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ ហើយ​គាត់​តាំង​ទី​លំនៅ​ស្រុក​នោះ​ទៅ

41. ឯ​យ៉ាអ៊ារ ជា​កូន​ម៉ាន៉ាសេ គាត់​ក៏​ទៅ​វាយ​យក​អស់​ទាំង​ភូមិ​នៅ​ស្រុក​នោះ ហើយ​គាត់​ហៅ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអ៊ារ

42. ចំណែក​ណូបាស ក៏​ទៅ​វាយ​យក​ក្រុង​កេណាត ព្រម​ទាំង​តំបន់​របស់​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ជនគណនា 32