គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 30:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. តែ​បើ​ប្ដី​បាន​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ដឹង នោះ​គាត់​បាន​ផ្តាច់​បំណន់​នាង​ហើយ ព្រម​ទាំង​សេចក្ដី​ដែល​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត​នោះ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​នាង។

9. តែ​ឯ​សេចក្ដី​ណា​ដែល​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​នឹង​ត្រូវ​នៅ​ជាប់​ជា​ដរាប

10. បើ​នាង​នោះ​បាន​បន់​បំណន់ ឬ​ភ្ជាប់​ខ្លួន​ដោយ‌សារ​សម្បថ​ណា​មួយ ក្នុង​កាល​ដែល​នៅ​ក្នុង​បន្ទុក​ប្ដី​នៅ​ឡើយ

11. ហើយ​ប្ដី​បាន​ដឹង​តែ​មិន​បាន​ថា​អ្វី​ឲ្យ​ទេ ក៏​មិន​បាន​ឃាត់​ផង នោះ​អស់​ទាំង​បំណន់​របស់​នាង​នឹង​ត្រូវ​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

12. តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។

13. គ្រប់​ទាំង​បំណន់ ហើយ​គ្រប់​ទាំង​សម្បថ ដែល​នឹង​ស្បថ ដើម្បី​នឹង​បញ្ឈឺ​ចិត្ត​ខ្លួន នោះ​ប្ដី​នឹង​តាំង​ឲ្យ​នៅ​ជាប់ ឬ​ផ្តាច់​ចេញ​ក៏​បាន

14. បើ‌សិន​ជា​ប្ដី​មិន​មាន​ថា​អ្វី​ឲ្យ​នាង​ត​ទៅ​ទេ នោះ​គឺ​គាត់​បាន​តាំង​បំណន់​នាង​ឲ្យ​នៅ​ជាប់​ហើយ ព្រម​ទាំង​សេចក្ដី​ណា ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ទាំង​អស់​ផង គឺ​គាត់​បាន​យល់​ព្រម​នឹង​សេចក្ដី​ទាំង​នោះ​ដែរ ពី​ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង​នោះ​ឡើយ

15. តែ​បើ​គាត់​បាន​ផ្តាច់​បំណន់​នោះ ក្នុង​កាល​ដែល​បាន​ដឹង នោះ​គាត់​ត្រូវ​រ៉ាប់រង​ចំពោះ​ទោស​របស់​នាង​វិញ។

16. នេះ​ហើយ​ជា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ពី​ដំណើរ​ប្ដី និង​ប្រពន្ធ ហើយ​ពី​ដំណើរ​ឪពុក និង​កូន​ស្រី ដែល​នៅ​ក្មេង នៅ​ក្នុង​បន្ទុក​ឪពុក​នៅ​ឡើយ។

សូមអានជំពូកពេញលេញ ជនគណនា 30