គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 3:36-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ និង​រនុក ហើយ​សសរ និង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា និង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ

37. ព្រម​ទាំង​សសរ​ទីលាន​នៅ​ជុំវិញ ជើង​សសរ​នោះ និង​ចំរ៉ឹង​ហើយ​ខ្សែ​ទាំង​ប៉ុន្មាន​ផង។

38. ឯ​ពួក​អ្នក​ដែល​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​កើត ត្រង់​ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ នោះ​គឺ​ជា​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក ដើម្បី​នឹង​រក្សា​បញ្ញើ​នៃ​ទី​បរិសុទ្ធ ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បើ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល

39. ឯ​ពួក​លេវី​ទាំង​អស់ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​គ្រួសារ​គេ គឺ​គ្រប់​ទាំង​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​នាក់។

40. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ឲ្យ​កំណត់​រាប់​ចំនួន​ឈ្មោះ​របស់​គេ

41. នោះ​ត្រូវ​យក​ពួក​លេវី​សំរាប់​អញ ដើម្បី​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​នឹង​ហ្វូង​សត្វ​របស់​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង​នៃ​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ

42. ដូច្នេះ​ម៉ូសេ​ក៏​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

43. ឯ​អស់​ទាំង​កូន​ប្រុស​ច្បង ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​២៧៣​នាក់។

44. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

45. ចូរ​យក​ពួក​លេវី ឲ្យ​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​ពួក​លេវី ឲ្យ​ស្នង​ហ្វូង​សត្វ​របស់​គេ​ដែរ ឯ​ពួក​លេវី នោះ​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ជនគណនា 3